You are now leaving hotshoes.asia

Please be informed that upon entering a third party website, Hotshoes’s privacy policy ceases to apply and you are advised to read the privacy policies of the third party website. Hotshoes gives no warranty as to the entirety, accuracy or security of the linked third party website or any of its content.

As such, Hotshoes shall not be responsible or liable in connection with the content of or the consequences of accessing the third party website.

មុខតំណែងទំនេរ


អ្នកដែលយើងកំពុងស្វែងរក

ធនាគារ ហេង ហ្វឹង កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យមានការទាក់ទាញ និងរក្សាទុកបុគ្គលិកកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងប្រទេសជាតិ។ ក្រៅតែពីការផ្តោតលើកំណត់ត្រាលទ្ធផលសិក្សា និងកម្មវិធីសិក្សាល្អប្រសើរ បេក្ខជន នឹងកាន់តែមានភាពលេចធ្លោ ប្រសិនបើពួកគេមានជំនាញក្នុងការដោះស្រាយបញ្ហា ការតម្រង់ទិសការងារក្រុម និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានា។ ប្រសិនបើអ្នកមានទំនុកចិត្តថាអ្នកអាចបំពេញតាមលក្ខខណ្ឌទាំងអស់នេះ​បាន សូមមើលកន្លែងការងារដែលទំនេរខាងក្រោម រួចផ្ញើប្រវត្តិរូបសង្ខេប មកកាន់យើងខ្ញុំ។
នៅធនាគារ ហេង ហ្វឹង ក្រុមការងាររបស់យើង គឺសុទ្ធសឹងតែជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពរហ័សរហួន។ យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងផ្ដល់នូវបរិយាកាសអំណោយផលដែលបុគ្គលិកអាចអភិវឌ្ឍខ្លួនបាន។ គោលបំណងរបស់យើង គឺដើម្បីកសាងក្រុមការងារដែលពោរពេញដោយការលើកទឹកចិត្តគ្នាទៅវិញទៅមក ដែលបុគ្គលម្នាក់ៗនៅក្នុងក្រុមផ្ដល់ភាពវិជ្ជមានឱ្យគ្នាទៅវិញទៅមក ដូច្នេះយើងអាចផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងល្អឥតខ្ចោះដល់អតិថិជន។


របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន (ទំហំក្រោម 1mb) ភ្ជាប់មកជាមួយរូបថតបច្ចុប្បន្ន រួចដាក់ឈ្មោះហ្វាល់ថា ប្រវត្តិរូបសង្ខេបរបស់ ....... មកកាន់អាសយដ្ឋានដូចខាងក្រោម។ មានតែបេក្ខជនដែលបានជាប់ក្នុងបញ្ជីសម្រិតសម្រាំងប៉ុណ្ណោះ ដែលនឹងត្រូវហៅមកសម្ភាស។

​​​​​ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក
នាយកដ្ឋានធនធានមនុស្ស


លេខទូរស័ព្ទ៖ 023​ 93 6666
អ៊ីមែល៖ : hr@hfcommercialbank.com
អាសយដ្ឋាន៖ អគារលេខ 342 មហាវិថីព្រះមុនីវង្ស កែងផ្លូវ N288 ភូមិ 4 សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ