You are now leaving hotshoes.asia

Please be informed that upon entering a third party website, Hotshoes’s privacy policy ceases to apply and you are advised to read the privacy policies of the third party website. Hotshoes gives no warranty as to the entirety, accuracy or security of the linked third party website or any of its content.

As such, Hotshoes shall not be responsible or liable in connection with the content of or the consequences of accessing the third party website.

អំពីធនាគារ ហេង ហ្វឹង


 ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក (“ធនាគារ” ឬ“HFCB”) ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅឆ្នាំ 2022 ស្របតាមការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា។
ទីស្នាក់ការកណ្ដាលរបស់ធនាគារដែលបានចុះបញ្ជីមានទីតាំងស្ថិតនៅអគារលេខ 342 មហាវិថីព្រះមុនីវង្ស កែងផ្លូវ N288 ភូមិ 4 សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សកម្មភាពគោលរបស់ធនាគារ គឺប្រតិបត្តិការអាជីវកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
​​​​​​​គោលដៅសំខាន់នៃអាជីវកម្មរបស់ធនាគារយើងខ្ញុំ គឺការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងយុត្តិធម៌ដល់អតិថិជនរបស់យើង។ យើងខ្ញុំជឿជាក់ថាអតិថិជនគ្រប់រូប និងទទួលបានសេវាកម្មហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់ពួកគាត់ ហើយយើងកំពុងព្យាយាមឥតឈប់ឈរដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់យើង ដើម្បីធានាថាពួកគេអាចប្រើប្រាស់បាន មានតម្លៃសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់។ យើងបេ្តជ្ញាចំពោះតម្លៃស្នូលនៃភាពចម្រុះ និងកម្លាំងរួមរបស់យើង ទំនួលខុសត្រូវសង្គម និងផ្តល់សេវាជូនអតិថិជនដោយយុត្តិធម៌។ យើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់បុគ្គលរបស់យើងផងដែរ ធានាថាបុគ្គលិកគ្រប់រូបមានឧបករណ៍ និងចំណេះដឹងគ្រប់គ្រាន់ដែលពួកគេត្រូវការ ដើម្បីរីកចម្រើនក្នុងតួនាទីរបស់ពួកគេក្នុងការឈានទៅរកចក្ខុវិស័យរបស់យើង គឺក្លាយជាធនាគារអន្តរជាតិដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងមានសុវត្ថិភាពព័ត៌មានដ៏ប្រសើរដល់អតិថិជនទាំងអស់ក្នុងសហគមន៍ និងការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងយុត្តិធម៌ដល់អតិថិជនរបស់យើង។

ចក្ខុវិស័យរបស់យើង
ដើម្បីក្លាយជាធនាគារអន្តរជាតិដែលផ្ដល់សេវាធនាគារ​និង​សន្តិសុខ​ព័ត៌មាន​កម្រិត​ខ្ពស់​បំផុត​ជូន​ដល់​អតិថិជន​ទាំង​អស់នៅ​ក្នុង​សហគមន៍​។

បេសកកម្មរបស់យើង
ផ្ដល់នូវសេវាធនាគារជូនដល់ប្រជាជនកម្ពុជា ម្ចាស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីសម្រេចក្ដីសុបិនរបស់ពួកគាត់។ យើងនៅទីនេះ ដើម្បីធ្វើជាគំរូសេវាធនាគារស្ដង់ដារ តាមរយៈការបង្កើតបទពិសោធន៍សេវាធនាគារដែលមាន ផលិតផល និងសេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជននៅក្នុងយុគសម័យឌីជីថលនេះ។

គុណតម្លៃស្នូលរបស់យើង

  • ភាពចម្រុះ​ និងភាពរឺងមាំរួម
  • ទំនួលខុសត្រូវសង្គម
  • យកចិត្តទុកដាក់ចំពោះអតិថិជនស្មើៗគ្នា

ធនាគារ ហេង​ ហ្វឹង

របាយការណ៍ប្រចាំឆ្នាំ

បេសកកម្ម និងសមិទ្ធិផលរបស់យើងជាមួយប្រទេសកម្ពុជា
​​​​​​​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៖


គណៈគ្រប់គ្រង


លោកស្រី ឈួ ផេកជូ

នាយិកាប្រតិបត្តិ

លោកស្រី ឈួ ផេកជូ មានបទពិសោធន៍បម្រើការងារនៅក្នុងវិស័យធនាគារតាំងពីឆ្នាំ 2004។

មុនចូលរួមជាមួយធនាគារ ហេង ហ្វឹង លោកស្រីមានបទពិសោធន៍បម្រើការងារនៅក្នុងធនាគារប្រៃសណីយ៍កម្ពុជា ជាប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា ដែលទទួលបន្ទុកការងារសេវាប្រាក់កម្ចី និងបញ្ញើ ការអភិវឌ្ឍផ្នែកលក់ និងផលិតផល ការធ្វើទីផ្សារ និងបណ្ដាញសាខា។

លោកស្រីមានបទពិសោធន៍ផ្នែកធនាគារជិត 20ឆ្នាំ ដោយធ្លាប់កាន់តំណែងជាលេខាធិការនាយកគ្រប់គ្រងទូទៅនៅធនាគារ CAB និងធ្លាប់បានបំពេញតួនាទីផ្នែកប្រតិបត្តិការ និងគ្រប់គ្រងជាច្រើនផ្នែកនៅក្នុងធនាគារ ANZ Royal Bankផងដែរ។ លោកស្រី ធ្លាប់ត្រូវបានចាត់តាំងឱ្យទៅបំពេញការងារនៅក្នុងក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃមួយឈ្មោះថា ក្រុមហ៊ុនវីងខេមបូឌា (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ANZ ក្នុងឆ្នាំ2008) ក្នុងនាមជានាយិកាគ្រប់គ្រងតំហែរក្សាអតិថិជន និងគ្រប់គ្រងរដ្ឋបាល ទទួលបន្ទុកគ្រប់គ្រងផ្នែកទំនាក់ទំនងតាមទូរស័ព្ទ ផ្នែកលក់រាយ ផ្នែករដ្ឋបាល និងនាយកដ្ឋានប្រតិបត្តិការ។ លោកស្រីធ្លាប់មានបទពិសោធន៍ក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើនផ្នែកនៅក្នុងធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី លើផ្នែកធនាគារអតិថិជន និងឥណទានខ្នាតតូច និងមធ្យម។

លោកស្រី ជាអ្នកតំណាងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងជួររាជរដ្ឋាភិបាល និងវិស័យឯកជនដែលមានការទទួលស្គាល់ជាផ្លូវការដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងខែមីនា ឆ្នាំ2019 ជាសមាជិកផ្នែកសារធាតុ និងផលិតផលគីមីក្រោមក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាសមាជិក​ EXCO របស់ CSU_ACA​។ 

លោកស្រី ឈួ ផេកជូ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្រ្តាលី។ លោកស្រីក៏ត្រូវបានទទួលស្គាល់ដោយ LEAN Six Sigma និង Omega លើជំនាញផ្នែកឥណទានផងដែរ។


លោក ហាក់ សីលា

នាយករងប្រតិបត្តិ

លោក ហាក់ សីលា មានបទពិសោធន៍ជាង 11ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជ។


លោកស្រី Lei Jiang (Vicky)

នាយិការងប្រតិបត្តិស្តីទី

លោកស្រី Lei Jiang (Vicky) មានបទពិសោធន៍ជាង 13ឆ្នាំ ក្នុងវិស័យធនាគារក្នុងប្រទេសចិន និងប្រទេសកម្ពុជា។

មុនពេលចូលបម្រើការងារជាមួយធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក លោកស្រីធ្លាប់ជានាយិការងប្រតិបត្តិនៃធនាគារ Ruili (Cambodia) Bank​ ក្នុងឆ្នាំ2018​ ហើយចាប់ពីឆ្នាំ 2016 ដល់ឆ្នាំ2018​ លោកស្រីទទួលបន្ទុកផ្នែកធនាគារឯកជននៅក្នុងធនាគារឧស្សាហកម្ម សាខាប៉េកាំង (ប្រទេសចិន)។ ពីឆ្នាំ 2010 ដល់ឆ្នាំ2016 លោកស្រីគឺជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅក្នុងធនាគារ Everbright របស់ប្រទេសចិន។

លោកស្រី Lei Jiang (Vicky) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្អព័ត៌មានពាណិជ្ជកម្ម និង បរិញ្ញាបត្រ ជាន់ ខ្ពស់ ផ្នែក គ្រប់ គ្រង អន្តរជាតិពីសាកល វិទ្យាល័យ Loughborough ចក្រភពអង់គ្លេស។


Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat.

លោក ម៉ឹង ទី

ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ

លោក ម៉ឹង ទី មានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យធនាគារ។

លោកធ្លាប់បានបម្រើការងារជានាយកនាយកដ្ឋានគណនេយ្យ និងរដ្ឋបាល នាយកនាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុនៅធនាគារ Sacombank និងជាសវនករផ្ទៃក្នុង និងជាបុគ្គលិកផ្នែកលក់ និងទីផ្សារនៅធនាគារកម្ពុជាសាធារណៈ។

​​​​​​​លោកមានឯកទេសខាងផ្នែកហិរញ្ញវត្ថុ និងគ្រប់គ្រងគណនេយ្យ រតនាគារ ពន្ធ និងបានចូលរួមការបង្កើតប្រព័ន្ធធនាគារស្នូល រៀបចំគោលនយោបាយ និងគោលការណ៍ណែនាំក្នុងការបង្កើតធនាគារថ្មី។

លោក ម៉ឹង ទី មានបទពិសោធន៍ការងារទូលំទូលាយជាមួយនឹងបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យវេស្ទើន បរិញ្ញាបត្រផ្នែកទីផ្សារពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ 


លោក គង់ រ័ត្ននៈ

ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន

លោក គង់ រ័ត្ននៈ មានបទពិសោធន៍ជិត 15 ឆ្នាំក្នុងផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យហិរញ្ញវត្ថុ និងសេវាធនាគារ។

លោកបានធ្វើការងារនៅតាមធនាគារធំៗក្នុងស្រុកក្នុងប្រទេសកម្ពុជារយៈពេល 13 ឆ្នាំមកហើយ ដោយចាប់ផ្ដើមដំបូងជាបុគ្គលិកផ្នែកអភិវឌ្ឍន៍ប្រព័ន្ធ អ្នកគ្រប់គ្រងទំនាក់ទំនងបណ្ដាញ និងសន្តិសុខព័ត៌មាន និងប្រធានផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា រយៈពេលពីរឆ្នាំ។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារបរទេសដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសកូរ៉េខាងត្បូង ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកសន្តិសុខបច្ចេកទេសព័ត៌មានវិទ្យា។

លោក គង់ រ័ត្ននៈបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក រដ្ឋបាលធុរកិច្ចផ្នែកគ្រប់គ្រង។ ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន រួមទាំងការត្រួតពិនិត្យបច្ចេកទេសព័ត៌មាន និង វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសន្តិសុខព័ត៌មានវិទ្យាពីប្រទេសម៉ាឡាស៊ី និងជាអ្នកដឹកនាំការអនុវត្ត ISO/IEC 27001។


លោកស្រី ប៉ាត់ បូសុផាន់នី

ប្រធាននាយកដ្ឋាន ប្រតិបត្តិការ

លោកស្រី ប៉ាត់ បូសុផាន់នី មានបទពិសោធន៍ជិត 18ឆ្នាំនៅក្នុងការគ្រប់គ្រងប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារ។

លោកស្រី មានបទពិសោធន៍បម្រើការងារនៅក្នុងធនាគារអន្តរជាតិធំៗនៅក្នុងប្រទេសកម្ពុជារយៈពេល 17 ឆ្នាំ ដោយចាប់ផ្ដើមការងារដំបូងជាបេឡាធិការ នាយកដ្ឋានប្រតិបត្តិការរយៈពេល 7ឆ្នាំ មុនពេលលាឈប់ និងបានចូលបម្រើការងារនៅក្នុងផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបរទេសដែលមានការិយាល័យកណ្ដាលស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

លោកស្រី ប៉ាត់ បូសុផាន់នី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច។ លោកស្រីបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើនរួមមានវគ្គការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភាវរៈកម្ម ប្រព័ន្ធធនាគារស្នូល សេចក្តីណែនាំប្រតិបត្តិការ និងការគ្រប់គ្រងធនធានមនុស្សពីប្រទេសចិន ហុងកុង សឹង្ហបុរី និងម៉ាឡេស៊ី។


លោក ស៊ុយ ពេជ្រ

ប្រធាននាយកដ្ឋាន គ្រប់គ្រងឥណទាន

លោក ស៊ុយ ពេជ្រ មានបទពិសោធន៍ផ្នែកឥណទានជាង 13 ឆ្នាំក្នុងវិស័យធនាគារ។

លោកមានបទពិសោធន៍ជាង 12ឆ្នាំ ជានាយកនាយកដ្ឋានគ្រប់គ្រងឥណទាន ទទួលខុសត្រូវក្នុងការវាយតម្លៃឥណទានសហគ្រាស និងឥណទានរាយ ការអភិវឌ្ឍគម្រូទម្រង់កម្ចី គោលនយោបាយឥណទាន ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម និងកម្មវិធីបណ្តុះបណ្តាលឥណទាន។ លោកក៏មានបទពិសោធន៍ជាសាស្រ្តាចារ្យបង្រៀននិស្សិតបរិញ្ញាបត្រឆ្នាំទី4 វគ្គគណនេយ្យកម្រិតខ្ពស់ និងគណនេយ្យអន្តរជាតិ រយៈពេល2ឆ្នាំ នៅសាកលវិទ្យាល័យ វេស ស្ទឺន ផងដែរ។ 

លោក ស៊ុយ ពេជ្រ មានប្រវត្តិការសិក្សាដ៏រឹងមាំ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។  


លោក វ៉ាន់ឌី ច័ន្ទរចនា

ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាល

លោក វ៉ាន់ឌី ច័ន្ទរចនា មានបទពិសោធន៍ជិត10ឆ្នាំ ដែលក្នុងនោះ7ឆ្នាំស្ថិតនៅក្នុងថ្នាក់ដឹកនាំនៅក្នុងវិស័យជាច្រើនដូចជា វិស័យអប់រំ ចំនីអាហារ និងធនាគារ។

មុនពេលចូលបម្រើការងារជាមួយធនាគារ ហេង ហ្វឹង លោកធ្លាប់មានតួនាទីជានាយកសាខា ប្រធានការិយាល័យអប់រំ នៅក្នុងវិស័យអប់រំ និងជាប្រធានផ្នែកនិងប្រធាននាយកដ្ឋានធនធានមនុស្សនៅក្នុងវិស័យចំនីអាហារនិងធនាគារ ដែលផ្តល់ឲ្យគាត់នូវទស្សនៈវិស័យទូលំទូលាយនៃប្រតិបត្តិការនិងយុទ្ធសាស្ត្រធនធានមនុស្ស សម្រាប់ការរីកចម្រើនរបស់ធនាគារ។ 

លោក វ៉ាន់ឌី ច័ន្ទរចនា ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចំនួនពីររួមមាន វិទ្យាសាស្ត្រកុំព្យូទ័រ និងអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាដោយកិត្តិយស។  


លោក មួក ម៉ារដេត

ប្រធានមុខងារប្រតិបត្តិតាម

លោក មួក ម៉ារដេត មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងមុខតំណែងជាច្រើនដូចជាផ្នែកឥណទាន គណនេយ្យ សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាម និងនីតិកម្ម។

លោកមានបទពិសោធន៍ធ្វើជានាយកនាយកដ្ឋានប្រតិបត្តិតាម និងនីតិកម្មនៅធនាគារបរទេស ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ South Korea Financial Group។ លោកមានជំនាញខាងផ្នែកអភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ជាពិសេសគឺការងារពាក់ព័ន្ធនឹងការសម្អាតប្រាក់ ប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម។

មុននោះ លោកមានបទពិសោធន៍ក្នុងតួនាទីផ្សេងៗនៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី រយៈពេល13ឆ្នាំ រួមមានមន្ត្រីឥណទាន អ្នកគ្រប់គ្រងគណនេយ្យ ការត្រួតពិនិត្យគុណភាពសវនកម្ម របាយការណ៍ និងសវនកម្មអនុលោមភាព និងការវិភាពឥណទានជាដើម។

លោក មួក ម៉ារដេត មានបទពិសោធន៍ការងារទូលំទូលាយជាមួយនឹងបរិញ្ញាបត្រផ្នែកគណនេយ្យ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល និងគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកម្ពុជា។ លោក បានបញ្ចប់វគ្គប្រតិបត្តិតាមពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ក្នុងឆ្នាំ2019។


លោក ឱម វិសាល

ប្រធាននាយកដ្ឋាន គ្រប់គ្រងហានិភ័យ

លោក ឱម វិសាល មានបទពិសោធន៍ប្រហែល ៣០ឆ្នាំ ក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។ លោកបានចូលរួមជាសមាជិកស្ថាបនិកនៃស្ថាប័នហិរញ្ញវត្ថុមួយចំនួន។

លោកធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកធ្វើការផ្លាស់ប្តូរអង្គការមិនមែនរដ្ឋាភិបាលទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មការប្រតិបត្តិ គណៈកម្មការហានិភ័យឥណទាន និងគណៈកម្មការទ្រព្យសកម្ម និងបំណុល បូករួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសាជីវកម្ម ការអភិវឌ្ឍផលិតផល ការអភិវឌ្ឍអាជីវកម្ម ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការគ្រប់គ្រងបុគ្គលិក ក៏ដូចជាការគ្រប់គ្រងការស្ដារឥណទាន។

លោក ឱម វិសាល បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសាកលវិទ្យាល័យល្បីមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមបុគ្គលិកបម្រើការងារធនាគារនាំមុខគេក្នុងប្រទេសកម្ពុជា លោកក៏ទទួលបានអាហារូបករណ៍ជំនួយពីសហរដ្ឋអាមេរិក ដើម្បីសិក្សាការអភិវឌ្ឍមូលនិធិសហគមន៍ (ឥណទានមីក្រូ) នៅសហរដ្ឋអាមេរិក។ លោកទទួលបានវិញ្ញាបនបត្រប្រតិបត្តិនៅក្នុងការគ្រប់គ្រងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងប្រទេសសឹង្ហបុរី។


លោក ម៉េង គឹមអ៊ាង

ប្រធាននាយកដ្ឋាន សវនកម្មផ្ទៃក្នុង

លោក ម៉េង គឹមអ៊ាង មានបទពិសោធន៍ជាង 19 ឆ្នាំនៅក្នុងវិស័យធនាគារ។

មុននឹងចូលរួមនៅធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក លោកធ្លាប់មានបទពិសោធន៍ក្នុងតួនាទីផ្សេងៗនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេល 18ឆ្នាំ។ លោកមានឯកទេសក្នុងការដឹកនាំ លើការរៀបចំផែនការ និងយុទ្ធសាស្រ្ត សម្រាប់ការអនុវត្តនីតិវិធីសវនកម្ម រៀបចំគោលនយោបាយសវនកម្ម សិក្សាអំពីហានិភ័យសវនកម្ម ដឹកនាំការធ្វើសវនកម្ម អនុវត្តតាមបទប្បញ្ញត្តិ និងស្តង់ដាសវនកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកផ្តល់អនុសាសន៍ដើម្បីឆ្លើយតបបញ្ហាតាមតម្រូវការរបស់ថ្នាក់ដឹកនាំទាន់ពេលវេលាដើម្បីកាត់បន្ថយហានិភ័យឲ្យទាបបំផុតតាមដែលអាចធ្វើទៅបាន។

លោកធានាឯករាជ្យភាពនៃមុខងារសវនកម្មផ្ទៃក្នុងដោយធ្វើការរាយការណ៍ដោយផ្ទាល់ទៅកាន់គណកម្មការសវនកម្ម ដើម្បីផ្ដល់ព័ត៌មាន និងការពន្យល់អំពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិសាលភាព និងគោលបំណងនៃគណកម្មការសវនកម្ម។

លោក ម៉េង គឹមអ៊ាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ។


ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ


ក្រម​ប្រតិបត្តិ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ (“​ក្រម​ BFI”)​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ ដើម្បី​កំណត់​ស្តង់ដារ​ក្រមសីលធម៌​នៃ​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អ្នក​ប្រើប្រាស់​អាច​ពឹងផ្អែក​ និង​ជឿ​ទុកចិត្ត​បាន​ នៅ​ពេល​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។​

ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ប្តេជ្ញាគោរព និងអនុវត្តតាមស្មារតីនៃគុណតម្លៃរបស់ក្រមប្រតិបត្តិនេះ។

​​​​​​​សូម​ចុចតំណភ្ជាប់នេះដើម្បីមើល​ខ្លឹមសារនៃ "ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ"