You are now leaving hotshoes.asia

Please be informed that upon entering a third party website, Hotshoes’s privacy policy ceases to apply and you are advised to read the privacy policies of the third party website. Hotshoes gives no warranty as to the entirety, accuracy or security of the linked third party website or any of its content.

As such, Hotshoes shall not be responsible or liable in connection with the content of or the consequences of accessing the third party website.

លក្ខខណ្ឌប្រើប្រាស់


លក្ខខណ្ឌខាងក្រោមអនុវត្តចំពោះ ឬគ្រប់គ្រងការប្រើប្រាស់ ឬចូលប្រើប្រាស់គេហទំព័ររបស់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។ វាសំខាន់ណាស់ដែលអ្នកអានលក្ខខណ្ឌទាំងនេះមុនពេលអ្នកប្រើប្រាស់ ឬចូលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ។ ដោយប្រើប្រាស់ ឬចូលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ អ្នកយល់ព្រមដោយឥតប្រកែកចំពោះលក្ខខណ្ឌប្រើប្រាស់ ការបដិសេធ និងគោលនយោបាយឯកជនភាពទាំងអស់នៅទីនេះ ហើយអ្នកយល់ព្រមឱ្យចងកាតព្វកិច្ច និងប្រតិបត្តិតាមលក្ខខណ្ឌទាំងនេះ ព្រមទាំងការកែប្រែ និង/ឬការបន្ថែមលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។

សម្រាប់លក្ខខណ្ឌទាំងនេះ ពាក្យ “ធនាគារ” “យើង” “របស់យើង” “យើងខ្ញុំ” មានន័យថា ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។ ពាក្យ “អ្នក” “របស់អ្នក” “របស់លោកអ្នក” មានន័យថា អ្នកប្រើប្រាស់ ឬអតិថិជនដែលប្រើប្រាស់ ឬចូលប្រើប្រាស់គេហទំព័ររបស់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។ ក្បាលទំព័រ ឬចំណងជើងត្រូវបានប្រើប្រាស់សម្រាប់ភាពងាយស្រួលនៃឯកសារយោងតែប៉ុណ្ណោះ ហើយមិនត្រូវយកមកពិចារណាក្នុងបង្កើត និងបកស្រាយលក្ខខណ្ឌទាំងនេះឡើយ។ ឯកវចនៈ រួមបញ្ចូល​ពហុវចនៈ ហើយពហុវចនៈក៏រួមបញ្ចូលឯកវចនៈដែរ។ ការយោង​ទៅ​លើ​ស្ត្រី​ក៏​មាន​ន័យ​ថា​បុរស ហើយការយោងលើបុរសក៏មានន័យថាស្ត្រីផងដែរ។