You are now leaving hotshoes.asia

Please be informed that upon entering a third party website, Hotshoes’s privacy policy ceases to apply and you are advised to read the privacy policies of the third party website. Hotshoes gives no warranty as to the entirety, accuracy or security of the linked third party website or any of its content.

As such, Hotshoes shall not be responsible or liable in connection with the content of or the consequences of accessing the third party website.

គោលនយោបាយឯកជនភាព



ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងស្ថាប័នក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ មានការប្ដេជ្ញាចិត្តចំពោះការការពារឯកជនភាព។ គ្រប់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងស្ថាប័នក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ត្រូវបានភ្ជាប់កាតព្វកិច្ចដោយច្បាប់ស្ដីពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា និងត្រូវគោរពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមជំពូក 15៖ ការសម្ងាត់វិជ្ជាជីវៈ (មាត្រា 47)។ នៅក្នុងគោលនយោបាយនេះ “យើង” “ពួកយើង” និង “របស់យើង” មានន័យថាជាធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងស្ថាប័នក្រុមហ៊ុនពាក់ព័ន្ធ។

អំពីគោលនយោបាយនេះ និងឯកជនភាពរបស់អ្នក

គោលនយោបាយនេះ ពន្យល់អំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ រក្សាទុក និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក៏ដូចជាធានានូវគុណភាព សុច្ចរិតភាព សន្តិសុខព័ត៌មានផ្ទាល់ខ្លួនក្រោមច្បាប់ស្ដីពីឯកជនភាពជាធរមាន។

តើព័ត៌មានផ្ទាល់ខ្លួនជាអ្វី?

ព័ត៌មានផ្ទាល់ខ្លួន រួមមានព័ត៌មាន ឬមតិយោបល់ អំពីបុគ្គលដែលបានកំណត់អត្តសញ្ញាណ ឬបុគ្គលដែលអាចនឹងកំណត់អត្តសញ្ញាណបានតាមរយៈព័ត៌មាននោះ។ ព័ត៌មាន ឬមតិយោបល់ គឺនៅតែជាព័ត៌មានផ្ទាល់ខ្លួន មិនថាព័ត៌មាននោះពិតប្រាកដ ឬមិនពិប្រាកដនោះទេ ហើយមិនថាយើងបានរក្សាទុកជាកំណត់ត្រា ឬអត់នោះទេ។ ឧទាហរណ៍មួយចំនួនអំពីព័ត៌មានផ្ទាល់ខ្លួនអាចរួមមាន៖ ​​​​​​​

  • ឈ្មោះ
  • ព័ត៌មានលម្អិតអំពីអាសយដ្ឋានផ្ញើសារ ឬលំនៅដ្ឋាន
  • ព័ត៌មានទំនាក់ទំនង ដូចជាលេខទូរស័ព្ទ អ៊ីមែល ឈ្មោះ
  • ប្រើប្រាស់ក្នុងបណ្ដាញសង្គមឯកសារកំណត់អត្តសញ្ញាណដែលចេញដោយរដ្ឋាភិបាល ដូចជាលេខអត្តសញ្ញាណបណ្ណ លេខបណ្ណបើកបរ ជាដើម
  • គណនីធនាគារ និងព័ត៌មានលម្អិតអំពីកាតឥណទាន
  • ប្រវត្តិឥណទាន សមត្ថភាពឥណទាន លទ្ធភាពទទួលបានការផ្ដល់ឥណទាន ឬតម្លៃឥណទាន
  • រូបថត វីដេអូ ឬការថតសំឡេង
  • ព័ត៌មានដែលប៉ះពាល់ខ្លាំង ដូចជាព័ត៌មានពាក់ព័ន្ធនឹងសុខភាព ទិន្នន័យជីវសាស្ត្រ ប្រវត្តិបទល្មើស ជាតិសាសន៍ ឬជាតិពន្ធុ 
  • ព័ត៌មានពាក់ព័ន្ធនឹងសុខភាព ទិន្នន័យជីវសាស្ត្រ ប្រវត្តិបទល្មើស ជាតិសាសន៍ឬជាតិពន្ធុ។

តើព័ត៌មានផ្ទាល់ខ្លួនប្រភេទអ្វីខ្លះដែលយើងប្រមូល និងរក្សាទុក?

ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នក គឺអាស្រ័យទៅលើផលិតផល ឬសេវាកម្មដែលអ្នកដាក់ពាក្យស្នើសុំ ឬមានចម្ងល់។

ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលយើងស្នើសុំសមស្របទេ យើងមិនអាចផ្ដល់ផលិតផល ឬសេវាកម្មទាំងនោះជូនអ្នកបាននោះទេ។ ក្នុងមួយរយៈពេលវដ្តជីវិតរបស់ផលិតផល និងសេវាកម្ម យើងអាចនឹងប្រមូល ក៏ដូចជារក្សាទុកព័ត៌មានផ្ទាល់ខ្លួនបន្ថែមអំពីអ្នក។

ព័ត៌មាននោះរួមមានព័ត៌មានអំពីប្រតិបត្តិការ ឬការកត់ត្រាសំណួរ ឬការតវ៉ា ដែលអ្នកបានធ្វើឡើង ប្រសិនបើអ្នកចង់ទាមទារការធានារ៉ាប់រង ការប្រមូលព័ត៌មានដើម្បីវាយតម្លៃទៅលើការទាមទារនោះ។

ការប្រមូល “ព័ត៌មានប៉ះពាលខ្លាំង” របស់យើង ប្រភេទព័ត៌មានផ្ទាល់ខ្លួនពិសេសៗក្រោមច្បាប់ស្ដីពីឯកជនភាពជាក់លាក់ គឺបានធ្វើការរឹតត្បិតទៅលើកាលៈទេសៈដែលយើងអាចនឹងទទួលបានការយល់ព្រមច្បាស់ និងជាក់លាក់ទៅតាមស្ថានភាពដែលបានអនុញ្ញាត។

ជាទូទៅ យើងប្រមូលតែព័ត៌មាននេះតែមួយចំនួនប៉ុណ្ណោះ ប្រសិនបើព័ត៌មានទាំងនោះមានភាពចាំបាច់ ក្នុងការផ្ដល់ផលិតផល ឬសេវាកម្មជូនអ្នក ហើយត្រូវស្នើសុំការយល់ព្រមច្បាស់លាស់ពីអ្នកក្នុងការប្រមូលព័ត៌មានទាំងនោះ។
ឧទាហរណ៍ យើងអាចនឹងស្នើសុំព័ត៌មានអំពីសុខភាពរបស់អ្នក ដើម្បីដំណើរការឯកសារទាមទារស្របតាមគោលនយោបាយធានារ៉ាប់រង ឬដើម្បីវាយតម្លៃទៅលើការទាមទារជាក់លាក់ណាមួយ រួមបញ្ចូលទាំងភាពខ្វះខាត ឬយើងអាចនឹងស្នើសុំព័ត៌មានជីវមាត្រសំឡេង ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬអនុញ្ញាតប្រតិបត្តិការនានា។ 

តើយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិចមែនទេ?

ព័ត៌មានផ្ទាល់ខ្លួន រួមមានព័ត៌មាន ឬមតិយោបល់ អំពីបុគ្គលដែលបានកំណត់អត្តសញ្ញាណ ឬបុគ្គលដែលអាចនឹងកំណត់អត្តសញ្ញាណបានតាមរយៈព័ត៌មាននោះ។ ព័ត៌មាន ឬមតិយោបល់ គឺនៅតែជាព័ត៌មានផ្ទាល់ខ្លួន មិនថាព័ត៌មាននោះពិតប្រាកដ ឬមិនពិប្រាកដនោះទេ ហើយមិនថាយើងបានរក្សាទុកជាកំណត់ត្រា ឬអត់នោះទេ។ ឧទាហរណ៍មួយចំនួនអំពីព័ត៌មានផ្ទាល់ខ្លួនអាចរួមមាន៖
​​

  • កាលបរិច្ឆេទ និងពេលវេលាចូល
  • ការបើកគេហទំព័រ និងឥរិយាបទស្វែងរក
  • របៀបដែលអ្នកចូលបើកមើលវែបសាយ និងអន្តរទំនាក់ទំនងក្នុងគេហទំព័រ (រួមមានផ្នែកដែលត្រូវបំពេញព័ត៌មាន និងពាក្យសុំដែលបានបំពេញរួច)
  • ព័ត៌មានអំពីទីតាំងទូទៅ
  • ព័ត៌មានអំពីឧបករណ៍ដែលបានប្រើប្រាស់ដើម្បីចូលទៅកាន់វែបសាយ (រួមមានថេប្លេត ឬទូរស័ព្ទ) ដូចជាលេខ ID ឧបករណ៍ និង
  • អាសយដ្ឋាន IP ។ អាសយដ្ឋាន IP របស់អ្នកគឺជាលេខដែលបានកំណត់ដោយស្វ័យFប្រវត្តិទៅឱ្យឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់ដោយក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ( ISP )

យើងប្រមូលព័ត៌មានដោយប្រើប្រាស់កម្មវិធី cookies នៅពេលអ្នកប្រើប្រាស់នៅលើវែបសាយ សេវាកម្មធនាគារអនឡាញ និងកម្មវិធីទូរស័ព្ទ ឬថេប្លេត។ Cookies គឺជាព័ត៌មានតូចៗដែលរក្សាទុកនៅក្នុង Hard Drive ឬអង្គចងចាំរបស់អ្នក។ មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗនៃការប្រើប្រាស់ Cookies គឺដើម្បីផ្ដល់ជូនអ្នកនូវសន្តិសុខកាន់តែល្អប្រសើរ។ កម្មវិធីនេះ កត់ត្រាទុកនូវព័ត៌មានអំពីការចូលវែបសាយរបស់អ្នក អនុញ្ញាឱ្យយើងចងចាំអ្នកនៅពេលអ្នកចូលលើកក្រោយ ហើយផ្ដល់នូវបទពិសោធន៍កាន់តែមានអត្ថន័យជូនអ្នក។

​​​​​​​យើងអាចនឹងប្រមូលព័ត៌មានពីវែបសាយ កម្មវិធី​ និងទម្រង់វេទិការបស់ភាគីទីបី ដែលមានមាតិកាពាក់ព័ន្ធ ឬដែលមានបង្ហាញនៅលើវែបសាយ និងកម្មវិធីរបស់យើង។

​​​​​​​យើងអាចនឹងប្រមូលព័តមានអំពីអ្នកពីបណ្ដាញសង្គម ប្រសិនបើអ្នកផ្ដល់មតិជាសាធារណៈ ប៉ុន្តែយើងនឹងមិនស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈលើបណ្ដាញសង្គម Facebook, Twitter, Instagram ឬកម្មវិធីបណ្ដាញសង្គមផ្សេងៗដែលយើងប្រើប្រាស់នោះទេ។ ពេលខ្លះ យើងអាចនឹងអញ្ជើញឱ្យអ្នកផ្ញើព័ត៌មានលម្អិតមកពួកយើងតាមរយៈសារផ្ទាល់ខ្លួន ឧទាហរណ៍ ដើម្បីឆ្លើយនឹងសំណួរអំពីគណនីរបស់អ្នក។ អ្នកក៏អាចនឹងត្រូវបានស្នើសុំឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈបណ្ដាញមួយចំនួនដែលមានសុវត្ថិភាព ដើម្បីចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជាការប្រកួតប្រជែងតាមរយៈអនឡាញ។

​​​​​​​ព័ត៌មានផ្ទាល់ខ្លួនអំពីភាគីទីបី

​​​​​​​ប្រសិនបើយើងទទួលបានព័ត៌មានផ្ទាល់ខ្លួនអំពីអ្នក ដែលយើងមិនបានស្នើសុំដោយផ្ទាល់ពីអ្នក ឬពីភាគីផ្សេងៗ យើងនឹងសម្រេចថាតើយើងអាចប្រមូលព័ត៌មាននោះស្របតាមគោលនយោបាយឯកជនភាព និងច្បាប់ស្ដីពីឯកជនភាពជាធរមានឬទេ។

​​​​​​​ប្រសិនបើយើងសម្រេចថា យើងអាចប្រមូលព័ត៌មាននោះស្របតាមគោលនយោបាយឯកជនភាព និងច្បាប់ស្ដីពីឯកជនភាព យើងនឹងរក្សាទុកព័ត៌មាននោះ ហើយទុកដាក់ព័ត៌មាននោះស្របតាមគោលនយោបាយឯកជនភាព និងច្បាប់ស្ដីពីឯកជនភាពជាធរមាន។

​​​​​​​ប្រសិនបើយើងសម្រេចថា យើងមិនអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមគោលនយោបាយឯកជនភាព និងច្បាប់ស្ដីពីឯកជនភាពជាធរមានទេ យើងនឹងកម្ទេច ឬកែប្រែព័ត៌មានដើម្បីកុំឱ្យកំណត់អត្តសញ្ញាណដឹង ប្រសិនបើការធ្វើបែបនេះ គឺស្របតាមច្បាប់ និងសមស្របចំពោះការអនុវត្ត។

យើងប្រមូល រក្សាទុក ប្រើប្រាស់ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនក្នុងគោលបំណងអ្វី?​​​​​​​

​​​​​​​មូលហេតុចម្បងដែលយើងប្រមូល ប្រើប្រាស់ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួន គឺដើម្បីផ្ដល់ជូនអ្នកនូវផលិតផល និងសេវាកម្ម (រួមទាំង ផលិតផល និងសេវាកម្មរបស់ភាគីទីបីផងដែរ ប្រសិនបើពាក់ព័ន្ធ) និងដើម្បីជួយពួកយើងក្នុងការដំណើរការការងារ។ ចំណុចនេះរួមមាន៖


  • ពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិសមស្របក្នុងការទទួលបានផលិតផលឬសេវាកម្មឬទេ។
  • ជួយអ្នក ប្រសិនបើការដាក់ពាក្យស្នើសុំតាមរយៈអនឡាញមិនពេញលេញផ្ដល់នូវផលិតផល ឬសេវាកម្មព័ត៌មានទំនាក់ទំនង ដូចជាលេខទូរស័ព្ទ អ៊ីមែល ឈ្មោះ
  • ជួយគ្រប់គ្រងផលិតផល និងសេវាកម្ម
  • ជួយបង្កើតទស្សនៈ និងធ្វើការវិភាគទិន្នន័យដើម្បីបង្កើនការផ្ដល់ផលិតផល សេវាកម្ម ពង្រឹងទំនាក់ទំនងអតិថិជន​ និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពយល់ដឹងអំពីអត្ថប្រយោជន៍ និងការចង់បានរបស់អ្នកដើម្បីឱ្យយើងអាចកែសម្រួលមាតិកាឌីជីថល និងការធានារ៉ាប់រងការធានាលើទ្រព្យបញ្ចាំរបស់អ្នកខ្ចី និងគោលបំណងការផ្ដាច់ការធានារ៉ាប់រង។
  • យើងក៏អាចបម្លែងព័ត៌មានផ្ទាល់ខ្លួនដើម្បីកុំឱ្យកំណត់អត្តសញ្ញាណបាន ទៅលើព័ត៌មានផ្ទាល់ខ្លូនដែលយើងបានប្រមូលស្របតាមគោលបំណងដែលមានចែងនៅក្នុងគោលនយោបាយឯកជនភាព។
  • យើងក៏អាចបម្លែងព័ត៌មានផ្ទាល់ខ្លួនដើម្បីកុំឱ្យកំណត់អត្តសញ្ញាណបាន ទៅលើព័ត៌មានផ្ទាល់ខ្លូនដែលយើងបានប្រមូលស្របតាមគោលបំណងដែលមានចែងនៅក្នុងគោលនយោបាយឯកជនភាព។

ប៉ុន្តែយើងនឹងបន្តការពារព័ត៌មានដែលបានបម្លែងអត្តសញ្ញាណនេះ។ យើងនឹងប្រើប្រាស់ព័ត៌មានដែលបានបម្លែងអត្តសញ្ញាណ ជាមួយនឹងព័ត៌មានផ្សេងៗ (រួមទាំងព័ត៌មានផ្ទាល់ខ្លួន) ហើយតាមរយៈការធ្វើបែបនេះយើងអាចកំណត់អត្តសញ្ញាណអ្នក ដែលព័ត៌មាននោះត្រូវចាត់ទុកថាជាព័ត៌មានផ្ទាល់ខ្លួន ស្របតាមគោលនយោបាយឯកជនភាព និងច្បាប់ស្ដីពីឯកជនភាពពាក់ព័ន្ធ

យើងអាចនឹងបញ្ចេញព័ត៌មានរបស់អ្នក ដើម្បីអនុលោមតាមលក្ខខណ្ទតម្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិនៅក្នុងដែនយុត្តាធិការណាមួយ និងដើម្បីទប់ស្កាត់ការគៃបន្លំ បទល្មើស និងសកម្មភាពផ្សេងៗដែលអាចធ្វើឱ្យអ្នក យើង និងអ្នកដទៃរងគ្រោះថ្នាក់ រួមទាំងពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មផងដែរ។

​​​​​​​តើយើងរក្សា និងការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា?

ព័ត៌មានអំពីអ្នកភាគច្រើន យើងរក្សាទុកជាទម្រង់អេឡិចត្រូនិក។ យើងរក្សាទុកព័ត៌មានមួយចំនួនរបស់អ្នកនៅមជ្ឈមណ្ឌលទិន្នន័យដែលមានសុវត្ថិភាព មានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ខណៈដែលព័ត៌មានមួយចំនួនអំពីអ្នកគឺរក្សាទុកជាឯកសារក្រដាស។

យើងប្រើប្រាស់វិធានការសន្តិសុខរូបវន្ត អេឡិចត្រូនិក និងវិធានការផ្សេងៗទៀតដើម្បីការពារសន្តិសុខ ការសម្ងាត់ និងសុចរិតភាពនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងមានទាំងនៅប្រទេសកម្ពុជា និងនៅក្រៅប្រទេស។​​​​

  • ឧទាហរណ៍ការចូលទៅប្រើប្រាស់ប្រព័ន្ធព័ត៌មានរបស់យើងគឺមានប្រព័ន្ធគ្រប់គ្រងតាមអត្តសញ្ញាណ និងការគ្រប់គ្រងការចូលប្រើប្រាស់។
  • បុគ្គលិក និងអ្នកផ្តល់សេវាជាប់កិច្ចសន្យារបស់យើងត្រូវបានភ្ជាប់កាតព្វកិច្ចឱ្យគោរពតាមគោលការណ៍សុវត្ថិភាពព័ត៌មានផ្ទៃក្នុង ហើយតម្រូវ
  • ប្រើប្រាស់ក្នុងបណ្ដាញសង្គមឯកសារកំណត់អត្តសញ្ញាណដែលចេញដោយរដ្ឋាភិបាល ដូចជាលេខអត្តសញ្ញាណបណ្ណ លេខបណ្ណបើកបរ ជាដើម
  • បុគ្គលិកទាំងអស់ដែលមានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកគឺត្រូវតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាល​អំពីឯកជនភាព និងសុវត្ថិភាពព័ត៌មាន
  • យើងត្រួតពិនិត្យ និងពិនិត្យមើលជាប់ជាប្រចាំទៅលើការអនុលោមតាមគោលការណ៍ផ្ទៃក្នុង

គួរឱ្យសោកស្ដាយ គ្មានការបញ្ជូនទិន្នន័យតាមអ៊ិនធឺណិត ឬប្រព័ន្ធផ្ទុកទិន្នន័យណា អាចធានា សន្តិសុខបាន 100% នោះទេ។ ប្រសិនបើអ្នកមានហេតុផលជឿថា ទំនាក់ទំនងទៅវិញទៅមក របស់អ្នកជាមួយយើងគ្មានសុវត្ថិភាព ឧទាហរណ៍ ប្រសិនបើអ្នកយល់ថាសុវត្ថិភាពគណនីរបស់អ្នក ជាមួយយើង បានថយចុះ សូមទាក់ទងមកយើងភ្លាម។

តើ​​យើងបញ្ចេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នកទៅឱ្យក្រុមហ៊ុន​ណា​ខ្លះ ​ហេតុ​អ្វី?

យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនជាសម្ព័ន្ធ និងនៅក្នុងធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។

យើងក៏អាចផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីបុគ្គលដល់ស្ថាប័ននៅក្រៅធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ដែលជួយដឹកជញ្ជូន ឬគាំទ្រដល់ការផ្ដល់ ផលិតផល និងសេវាដល់អ្នកផងដែរ។ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន យើងចុះកិច្ចសន្យាជាមួយអ្នកផ្តល់សេវា និងភាគីទីបីផ្សេងទៀត ដោយបានតម្រូវឱ្យពួកគេគោរពតាមច្បាប់ឯកជនភាពដែលអាចអនុវត្តបាន និងគោលនយោបាយ និងស្តង់ដារទាក់ទងនឹងការការពារទិន្នន័យ និងសុវត្ថិភាពព័ត៌មានរបស់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក។ ក្នុងចំណោមលក្ខខណ្ឌតម្រូវផ្សេងទៀត កិច្ចសន្យាទាំងនេះ តម្រូវឱ្យអ្នកផ្តល់សេវារបស់យើងប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួនដែលយើងបញ្ចេញជូនពួកគេសម្រាប់តែក្នុងគោលបំណងជាក់លាក់ដែលយើងស្នើសុំឱ្យពួកគេអនុវត្តប៉ុណ្ណោះ។

ជាទូទៅ យើងប្រើប្រាស់អ្នកផ្តល់សេវាជាប់កិច្ចសន្យាដើម្បីជួយយើងអនុវត្តសកម្មភាពអាជីវកម្មរបស់យើង។ ឧទាហរណ៍ ពួកគេអាចជួយយើងក្នុងការផ្តល់ផលិតផល និងសេវាកម្មដល់អ្នក ជួយផ្តល់ធានារ៉ាប់រង ការធានារ៉ាប់រងលើទ្រព្យបញ្ចាំរបស់អ្នកផ្ដល់កម្ចី ឬសេវាធានារ៉ាប់រងបន្ត ផ្តល់បច្ចេកវិទ្យា ឬការគាំទ្រផ្សេងទៀតសម្រាប់ប្រព័ន្ធអាជីវកម្មរបស់យើង ណែនាំយើងឱ្យអតិថិជនថ្មី ឬជួយធ្វើទីផ្សារ និងវិភាគទិន្នន័យឱ្យយើង ។ល។ ស្ថាប័នទាំងនេះអាចរួមមាន៖
 ​​​​​​​​​​​​​​

  • ភ្នាក់ងារ អ្នកម៉ៅការ និងអ្នកផ្តល់សេវាជាប់កិច្ចសន្យារបស់យើង (ឧទាហរណ៍ អ្នកបញ្ចូនសំបុត្រអ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកផ្តល់សេវារក្សាទុកនៅលើក្លោដ )
  • តំណាងពេញសិទ្ធិ និងតំណាងឥណទានដែលលក់ ឬរៀបចំផលិតផល និងសេវាកម្មក្នុងនាមធនាគាររបស់យើង
  • ក្រុមហ៊ុនធានារ៉ាប់រងលើទ្រព្យបញ្ចាំរបស់អ្នកផ្តល់កម្ចី អ្នកធានាបញ្ចាំ ក្រុមហ៊ុនផ្ដល់ធានារ៉ាប់រងបន្ត និងអ្នកផ្តល់សេវាថែទាំសុខភាព
  • ប្រតិបត្តិករប្រព័ន្ធទូទាត់ប្រាក់ (ឧទាហរណ៍ហាងទទួលការទូទាត់តាមកាត)
  • ស្ថាប័នផ្សេងទៀតដែលរួមគ្នាជាមួយយើង ផ្តល់ផលិតផល ឬសេវាកម្មនានាដល់អ្នក ឬជាមួយអ្នកដែលជាដៃគូរបស់យើងក្នុងការផ្តល់ផលិតផល និងសេវាកម្មជូនអ្នក។
  • ស្ថាប័នផ្ដល់សេវាកម្មហិរញ្ញវត្ថុផ្សេងទៀត រួមមាន ធនាគារ មូលនិធិប្រាក់សោធននិវត្តន៍ ជើងសារមូលបត្រ ក្រុមហ៊ុនរក្សាទុកមូលនិធិ ស្ថាប័នគ្រប់គ្រងមូលនិធិ និងអ្នកផ្តល់សេវាជាប់កិច្ចសន្យានានា
  • ក្រុមហ៊ុនប្រមូលបំណុល
  • ទីប្រឹក្សាជំនាញវិជ្ជាជីវៈ ដូចជា ទីប្រឹក្សាហិរញ្ញវត្ថុ ទីប្រឹក្សាផ្នែកច្បាប់ និងសវនកររបស់យើង។
  • តំណាងរបស់អ្នក (រួមមានទីប្រឹក្សាផ្នែកច្បាប់ គណនេយ្យករ ជើងសារទ្រព្យបញ្ចាំ ទីប្រឹក្សាហិរញ្ញវត្ថុ ប្រតិបត្តិករ អ្នកគ្រប់គ្រង
  • ការិយាល័យប្រឆាំងការក្លែងបន្លំ ឬអង្គភាពផ្សេងទៀតដើម្បីធ្វើការកំណត់អត្តសញ្ញាណស៊ើបអង្កេត ឬទប់ស្កាត់ការក្លែងបន្លំ ឬការប្រព្រឹត្តខុស ផ្សេងទៀត។
  • យន្តការដោះស្រាយជម្លោះឯករាជ្យ
  • ស្ថាប័ននិយតកម្ម ក្រសួងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នអនុវត្តច្បាប់នៅក្នុងយុត្តាធិការណាមួយ និង
  • ស្ថាប័ននិយតកម្ម ស្ថាប័នរដ្ឋាភិបាលនិងអង្គភាពអនុវត្តច្បាប់នៅក្នុងស្ថាប័នរាយការណ៍ឥណទានណាមួយ។

​​​​​​​តើយើងបញ្ចេញព័ត៌មានផ្ទាល់ខ្លួននៅក្រៅប្រទេសដែរឬទេ?

យើងអាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជូន អ្នកទទួលនៅក្រៅប្រទេសកម្ពុជា រួមមានដូចជា អ្នកផ្តល់សេវាជាប់កិច្ចសន្យារបស់យើង ដែលមានប្រតិបត្តិការនៅក្រៅប្រទេស ស្ថាប័នមានប្រតិបត្តិការនៅក្រៅប្រទេស ដែលជាដៃគូរបស់យើងក្នុងការផ្តល់ទំនិញ និងសេវាកម្មជូនអ្នក។

សម្រាប់ប្រតិបត្តិការអន្តរជាតិ ដូចជា ការប្ដូររូបិយប័ណ្ណ យើងអាចបញ្ចេញព័ត៌មានរបស់អ្នកជូនភាគី​អន្តរជាតិទទួលបន្ទុក ដើម្បីដំណើរការប្រតិបត្តិការ​។

បណ្ដាប្រទេសដែលយើងបញ្ចេញព័ត៌មានរបស់អ្នកទៅកាន់ គឺអាស្រ័យលើព័ត៌មានលម្អិតនៃប្រតិបត្តិការដែលអ្នកស្នើសុំឱ្យយើងអនុវត្ត។នៅពេលដែលយើងបញ្ចេញ និង/ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួននៅក្រៅប្រទេសយើងការពារព័ត៌មាននោះដោយប្រើប្រាស់វិធានការសុវត្ថិភាពដែលមានចែងកំណត់ខាងលើ ហើយតម្រូវឱ្យអ្នកទទួលនៅក្រៅប្រទេសគោរពតាមលក្ខខណ្ឌតម្រូវដូចគ្នានេះដែរ។

យើងធានាថាការការពារទិន្នន័យនិងការត្រួតពិនិត្យសុវត្ថិភាពព័ត៌មានរបស់យើង ដែលអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសកម្ពុជា នឹងបន្តអនុវត្តនៅពេលទិន្នន័យស្ថិតនៅក្នុងដៃក្រុមហ៊ុនសម្ព័ន្ធរបស់យើង ឬអ្នកផ្តល់សេវាជាប់កិច្ចសន្យា នៅក្រៅប្រទេស។

តើយើងប្រើប្រាស់ ឬបញ្ចេញព័ត៌មានផ្ទាល់ខ្លួនសម្រាប់ការធ្វើទីផ្សារដែរឬទេ?

យើងអាចផ្តល់ជូនអ្នកនូវផលិតផល និងសេវាកម្មតាមមធ្យោបាយផ្សេងៗជាច្រើន រួមមាន តាមសំបុត្រ ទូរស័ព្ទ អ៊ីមែល សារ SMS ឬមធ្យោបាយអេឡិចត្រូនិកផ្សេងទៀត ដូចជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងការផ្សាយពាណិជ្ជកម្មតាមគោលដៅតាមរយៈធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.កឬគេហទំព័រផ្សេងទៀត ឬតាមរយៈ

អ្នកអាចស្នើសុំការចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងបាន។ អ្នកក៏អាចស្នើសុំកែតម្រូវព័ត៌មានតាមតម្រូវការ។ សូមទាក់ទងមកយើងខ្ញុំ។ ការស្នើសុំកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬស្នើសុំឱ្យយើងធ្វើការកែតម្រូវ គឺដោយឥតគិតថ្លៃ។

យោងតាមច្បាប់ឯកជនភាព សិទ្ធិរបស់អ្នកក្នុងការទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬធ្វើការកែតម្រូវ គឺមិនមែនជាសិទ្ធិដាច់ខាតនោះទេ ពោលគឺមានករណីលើកលែង។ ឧទាហរណ៍ ច្បាប់មិនតម្រូវឱ្យយើងផ្តល់សិទ្ធិ ឱ្យចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះទេ ប្រសិនបើការណ៍នេះបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុខភាព ឬសុវត្ថិភាពរបស់បុគ្គលណាម្នាក់ ក្នុងករណីដែលការផ្តល់សិទ្ធិចូលប្រើប្រាស់នោះគឺខុសច្បាប់ មានផលប៉ះពាល់មិនស្របចំពោះឯកជនភាពរបស់អ្នកដ៏ទៃ ឬក្នុងករណីដែលយើងយល់ដោយសមហេតុផលថា សំណើរបស់អ្នកនេះគឺជាការលេងសើច ឬធ្វើឡើងទាំងកំហឹងនោះ។

ប្រសិនបើយើងបដិសេធមិនអនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់ ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងនឹងជូនដំណឹងដល់អ្នក ដោយពន្យល់អំពីមូលហេតុរបស់យើង លើកលែងតែការធ្វើបែបនេះគឺមិនសមហេតុផល។ ប្រសិនបើយើងបដិសេធសំណើសុំកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិស្នើសុំឱ្យចេញ ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយបញ្ជាក់ថាអ្នកមិនយល់ស្របនឹងសុក្រឹតភាពព័ត៌មាននោះ។

ការបំពានទិន្នន័យដែលបានជូនដំណឹង

ប្រសិនបើយើងខ្ញុំយល់ថាមានការបំពានលើទិន្នន័យដែលបណ្ដាលឱ្យប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងបង្កើតហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក និងនិយតករពាក់ព័ន្ធ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយនឹងទំនាក់ទំនងជិតស្និទ្ធជាមួយលោកអ្នកអំពីលក្ខណៈនៃការបំពាននេះ ជំហានដែលយើងកំពុងអនុវត្ត និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះឯកជនភាពរបស់អ្នក។

ប្រសិនបើអ្នកយល់ថាព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់អ្នកដែលយើងគ្រប់គ្រង រងផលប៉ះពាល់ដោយការបំពានទិន្នន័យ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបាន។ការដោះស្រាយបញ្ហាឯកជនភាព និងការប្តឹងតវ៉ា របស់លោកអ្នក —សិទ្ធិរបស់អ្នក

ប្រសិនបើអ្នកមានសំណួរ ឬការប្តឹងតវ៉ាពាក់ព័ន្ធការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ពីខាងយើងខ្ញុំ សាខារបស់យើងខ្ញុំ ឬអ្នកផ្តល់សេវាជាប់កិច្ចសន្យា សូមទាក់ទងមកយើងខ្ញុំជាមុនដោយភ្ជាប់ជាមួយការព័ត៌មានលម្អិតដែលបានផ្តល់ជូនដូចខាងក្រោម។

យើង​នឹង​ឆ្លើយតបជាមួយតវ៉ា​របស់​អ្នក​ឱ្យ​បាន​ឆាប់រហ័ស​តាម​ដែល​យើង​អាច​ធ្វើ​បាន ​បន្ទាប់​ពី​ទទួល​បានបណ្តឹងតវ៉ារបស់​លោកអ្ន​ក។ យើងខ្ញុំនឹងប្រាប់អ្នកឱ្យដឹង ប្រសិនបើយើងត្រូវការព័ត៌មានបន្ថែមពីលោកអ្នក ដើម្បីដោះស្រាយការប្តឹងតវ៉ារបស់អ្នក។

យើង​មាន​គោល​បំណង​ដោះស្រាយ​បញ្ហាឱ្យបានឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើងខិតខំដោះស្រាយនូវមតិរិះគន់ ក្នុងរយៈពេលប្រាំពីរ (7)  ថ្ងៃធ្វើការ ប៉ុន្តែបណ្តឹងតវ៉ាមួយចំនួនអាចចំណាយពេលយូរក្នុងការដោះស្រាយ។ ប្រសិនបើការប្តឹងតវ៉ារបស់អ្នកត្រូវចំណាយពេលយូរក្នុងការដោះស្រាយ យើងនឹងជូនដំណឹងដល់អ្នកឱ្យដឹងពីអ្វីដែលកំពុងកើតឡើង និងកាលបរិច្ឆេទដែលអ្នកអាចរំពឹងថានឹងមានការឆ្លើយតបដោយសមហេតុផល​។

ប្រសិនបើលោកអ្នកមិនសប្បាយចិត្តនឹងការឆ្លើយតបរបស់យើងខ្ញុំ អ្នកអាចទាក់ទងផ្នែកបម្រើអតិថិជនរបស់យើង ដែលអាចធ្វើការពិនិត្យឡើងវិញលើបញ្ហារបស់អ្នក។

ទំនាក់ទំនងមកកាន់យើងខ្ញុំ

លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈវិធីសាស្រ្ដដូចខាងក្រោម៖

  • ដោយការជួបផ្ទាល់ –នៅសាខាណាមួយ
  • តាមអនឡាញ – www.hfcommercialbank.com (វេបសាយត៍) – តាមរយៈទម្រង់នៃមតិកែលម្អដែលមានសុវត្ថិភាពរបស់យើងខ្ញុំផ្ដល់មតិត្រលប់ ចែករំលែកនូវសំណូមពររបស់លោកអ្នក
  • អ៊ីមែល infors@hfcommercialbank.com

ការកែប្រែនូវគោលនយោបាយ​ឯកជនភាព

យើងខ្ញុំអាចនឹងកែប្រែវិធីសាស្រ្ដដែលយើងខ្ញុំគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនពីពេលមួយទៅពេលមួយទៀត។ ប្រសិនបើយើងខ្ញុំធ្វើការកែប្រែ យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយឯកជនភាពនេះ។ ​​​​​​​កំណែចុងក្រោយនៃគោលនយោបាយនេះអាចរកបានគ្រប់ពេលវេលាតាមរយៈ www/hfcommercialbank.com
​​​​